ឈ្មោះវេបសាយមួយដែលគេស្គាល់ថាជា Google Domains ដែលវាជាមធ្យោបាយរហ័សមួយ និងសាមញ្ញក្នុងការចាប់ផ្តើមបង្កើតគេហទំព័ររបស់អ្នកប្រើប្រាស់។ ប៉ុន្តែឥឡូវនេះក្រុមហ៊ុន Google នឹងចាកចេញពីអាជីវកម្មវេបសាយនោះនៅអំឡុងត្រីមាសទី 3 ឆ្នាំ 2023 នេះហើយ ដោយខ្លួននឹងលក់ទៅឲ្យក្រុមហ៊ុន Squarespace ដែលនេះជាក្រុមហ៊ុនបង្កើតគេហទំព័រ និងបង្ហោះគេហទំព័ររបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង New York។ លើសពីនេះ នៅពេលដែលការលក់នេះក៏ដូចជាអ្វីៗគ្រប់យ៉ាងត្រូវបានរួចរាល់ទាំងស្រុង Squarespace នឹងក្លាយជាដៃគូផ្តាច់មុខសម្រាប់អ្នកដែលចង់ទិញឈ្មោះវេបសាយជាមួយនឹង Google Workspace របស់ពួកគេ។ ហើយសម្រាប់អតិថិជនដែលមានវេបសាយស្រាប់ ក្រុមហ៊ុន Squarespace និយាយថា នឹងចេញជូននូវវិក្កយបត្រមួយ ក៏ដូចជាគាំទ្រសម្រាប់អតិថិជនរបស់ Google Workspace ដែលបានទិញឈ្មោះវេបសាយ(Domains) តាមរយៈ Google Domains រួចរាល់ផងដែរ។ ប៉ុន្តែនៅពេលខាងមុខទៀត អតិថិជនទាំងអស់នឹងទំនងជាត្រូវបានក្រុមហ៊ុនតម្រូវឲ្យប្រើនៅក្នុងប្រព័ន្ធទូទាត់វិក្កយបត្ររបស់ក្រុមហ៊ុន Squarespace វិញតែម្តង។